មាតិកា
ព្រឹត្តិការណ៏ព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ២៣ មករា ២០១៩
384

ថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ​២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង  មានសកម្មភាព៖ 

      ១- ចុះអមដំណើរឯកឧត្តម ប៉ែន សំបូរ ទីប្រឹក្សាសម្តចចៅហ្វាវាំង គង់ សំអុល និងឯកឧត្តម សៀត គឹមលៀង អភិបាលរងខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលប្រជាពលរដ្ឋ និងត្រួតពិនិត្យមើលសកម្មភាព ការងារដាំដុះស្រូវប្រាំង ការប្រមូលផលស្រូវនៅជាប់ប្រទ្បាយអាចាំងស្ថិតនៅ ក្នុងភូមិ ល្បើកសិរី ឃុំខុនរ៉ង និង ដំណាំពោតនៅភូមិពពេល ឃុំខុនរ៉ង និងដំណាំត្រសក់ នៅភូមិទួលពោធី ឃុំពពេល ។

      ២-បានសហការណ៏ជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ប្រជុំផ្សព្វផ្សាយស្តីពីនីតិវិធីការចុះបញ្ជីចំណីសត្វ បសុឱសថដល់ក្រុមហ៊ុន សហគ្រាសផលិត ម្ចាស់អាជីវកម្មទីតាំងលក់ ដែលមានអាជីវករ និងមន្ត្រីចូលរួម ចំនួន៥៧នាក់(ស្រី១២នាក់)។ 

      ៣-ចុះធ្វើអធិការកិច្ចជីនិងថ្នាំកសិកម្មនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន០២ដេប៉ូ បានធ្វើលិខិតកែតម្រូវចំនួន០១ករណីដាក់តាំងលក់ថ្នាំកសិកម្មខុសគោលការណ៍បច្ចេកទេស។ 

      ៤-សហការណ៏ជាមួយ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ប្រេីប្រាស់កំលាំងសរុប ៨នាក់ មធ្យោបាយកាណូត២គ្រឿងបានចុះប្រតិបត្តិការបង្រ្កាបបទល្មេីស ជលផលក្នុងរដូវបេីកនេសាទចំនួន១មុខព្រួញ ដោយប្រទះឃេីញបទល្មេីស សម្រាស់ នៅចំណុច ក្បាលកោះក្របី និងព្រែកប្រលិច ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី ក្នុងនោះសមត្ថកិច្ចយេីងបានឯកភាពគ្នារុះរេី បំផ្លាញចោល នៅហ្នឹងកន្លែងជាលទ្ធផល :​​​​​​​​ -សម្រាស់ ចំនួន៨កន្លែង ស្មេីនិង១៦០០ម៉ែត្រការេ - បង្គោលចំនួន ១០០ ដេីម​​។

ចំនួនអ្នកចូលទស្សនា
Flag Counter