មាតិកា
ព្រឹត្តិការណ៏ព័ត៌មាន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង
ចេញ​ផ្សាយ ២៥ មករា ២០១៩
276

ថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងមានសកម្មភាព ៖  

      ១-ចូលរួមពិធីចែកគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗដោយឥតគិតថ្លៃ ដល់កសិករដែលមានតម្រូវការដាំដុះដំណាំបន្លែ  ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព័ន្ធស្បៀងបំរុងកម្ពុជា(ប.ស.ប.ក) លោកសោម វឺន អភិបាលនៃគណះអភិបាលស្រុករលាប្អៀរ លោកមេឃុំពង្រ ក្រុមប្រឹក្សាឃុំ មេភូមិ កសិករ ដែលមានអ្នកចូលរួមសរុប ៣៤៧នាក់ក្នុងនោះកសិករក្នុងមួយគ្រួសារទទួលបានគ្រាប់ពូជបន្លែចំនួន៧កញ្ចប់តូចមានដូចជា គ្រាប់ពូជល្ពៅ ស្ពៃ ប៉េងប៉ោះ ត្រសក់ ជាដើម។
      ២-ចូលរួមជ្រើសរើសអ្នកចិញ្ចឹមមាន់នៅស្រុកទឹកផុសជាមួយអង្គការពន្លឺកុមារ (កម្មវិធី ASPIRE)។
      ៣-សហការជាមួយក្រុមការងារអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះត្រួតពិនិត្យការចិញ្ចឹមសត្វ ធ្វើជីវសុវត្ថិភាព ចែកថ្នាំ សម្ភារៈបសុពេទ្យ និងចាក់វ៉ាក់សាំងសារទឹក អុតក្តាមគោ៨៩ក្បាល ក្របី៥ក្បាល ចៀម៣ក្បាល និងពពែ១០ក្បាលនៅតំបន់អភិវឌ្ឍន៍យោធភូមិភាគពិសេស ភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស។ 

      ៤-ចុះធ្វើអធិការកិច្ចជីនិងថ្នាំកសិកម្មនៅក្នុងស្រុកសាមគ្គីមានជ័យបានចំនួន៥ដេប៉ូនិងបានធ្វើកិច្ចសន្យាកែតម្រូវបានចំនួន៤ដេប៉ូ លក់មិនមានលិខិតអនុញ្ញាតិពីមន្ទីរកសិកម្មនិងការដាក់តាំងលក់ថ្នាំកសិកម្មខុសគោលការណ៍បច្ចេកទេ ។ 

      ៥-ចុះប្រតិបត្តិការបង្រ្កាបបទល្មេីស ជលផលក្នុងរដូវបេីកនេសាទប្រើប្រាស់កំលាំងសរុប ៣នាក់ មធ្យោបាយកាណូត១គ្រឿង នៅចំណុចកោះក្រមុំ ភូមិឆ្នុកទ្រូ​ ឃុឆ្នុកទ្រូ ស្រុបរិបូណ៍ ក្នុងនោះសមត្ថកិច្ចយេីងបានឯកភាពគ្នារុះរេី បំផ្លាញចោលនៅហ្នឹងកន្លែងជាលទ្ធផល៖-របាំងសាច់អួនក្រឡាញឹកចំនួន​ ០៦​ កន្លែង​ ស្មើនឹង ៣០០​ ម៉ែត្រ​ ,លូសាច់អួនចំនួន​ ០៦​ មាត់​, បង្គោលចំនួន​ ៣០០​ ដេីម​ និងបានលែងត្រីចម្រុះចំនួន​ ៦០​ គក្រ​។

ចំនួនអ្នកចូលទស្សនា
Flag Counter