មាតិកា
ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលក្នុងរដូវបើកនេសាទថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៨ មករា ២០១៩
347

      កាលពីថ្ងៃព្រហស្បតិ៍  ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានសហការណ៍ជាមួយសហគមន៍នេសាទកំពង់បាស្រូវ ប្រើប្រាស់កំលាំងសរុប ១៩នាក់ មធ្យោបាយកាណូត៥គ្រឿងបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលក្នុងរដូវបើកនេសាទចំនួន២មុខព្រួញ ដោយប្រទះឃើញបទល្មើស របាំងសាច់អួនក្រឡាញឹក នៅចំណុចបឹងធំ  ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគីរី និងចំណុចភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នារុះរើ បំផ្លាញចោល នៅហ្នឹងកន្លែងជាលទ្ធផល :​​​​​​​​ -របាំងសាច់អួនក្រឡាញឹក ចំនួន៨កន្លែង ស្មេីនិង៩៥០ម លូ១២មាត់  បង្គោលចំនួន ៥៥០ដើម  និងចាក់លែងត្រីចម្រុះចំនួន ១១០ គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter