មាតិកា
បណ្ដុះបណ្ដាលបច្ចទេសចិញ្ចឹមមាន់ស្រុកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៨ មករា ២០១៩
152

ថ្ងៃចន្ទ ខែបុស្ស ឆ្នាំចសំរិទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានសហការណ៍ជាមួយមន្ទីរកិច្ចការនារី បណ្ដុះបណ្ដាលបច្ចទេសចិញ្ចឹមមាន់ស្រុករបស់គម្រោង បញ្ច្រាសយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយការចិញ្ចឹមមាន់ស្រុកនៅស្រុកសាមគ្គីមានជ័យ ឃុំគ្រាំងល្វា មាននៅភូមិថ្នល់ កសិករចូលរួមមាន២៧នាក់ ស្រី១០នាក់ និងភូមិតាំងគ្រងមានកសិករចូលរួម២២នាក់ ស្រី៦នាក់ ក្នុងគោលបំណង៖ បង្ហាញនិងផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹមមាន់ជីវសុវត្ថិភាពដល់កសិករ, លើកកំពស់និងការចូលរួមពីយេនឌ័រ និងពង្រីកការចិញ្ចឹមមាន់តាមតម្រូវការទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter