ថ្ងៃពុធ ១០រោច ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើស ជលផលក្នុងរដូវបើកនេសាទដោយប្រេីប្រាស់កំលាំងសរុប ៨នាក់ មធ្យោបាយកាណូត២គ្រឿងចំនួន១ មុខ ព្រួញ ដោយប្រទះឃើញបទល្មើស នេសាទរបាំងសាច់អួនក្រឡាញឹក នៅចំណុចកំពង់ព្រះ ភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុបរិបូណ៍ ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នារុះរើ បំផ្លាញចោលនៅហ្នឹងកន្លែងជាលទ្ធផល៖ -របាំងសាច់អួនក្រឡាញឹកចំនួន៦ កន្លែង ស្មើនឹង ៤២០ ម៉ែត្រ ,លូសាច់អួនចំនួន ៦មាត់, បង្គោលចំនួន ៣៥០ ដេីម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម