ថ្ងៃពុធ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័កព.ស២៤៦២ត្រូវនឹងថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៩ ការិយាល័យផលិតកម្មនិងបសុព្យាបាល បានចុះពិនិត្យសត្ដឃាតក្រុងកំពង់ឆ្នាំង និងបានធ្វើការណែនាំដល់ម្ចាស់សត្តឃាតដ្ឋាន ៖ -គាស់បង្គោលរបងចាស់2ដើមចោល។-អនាម័យសំអាតផ្លូវចូលទាំងសង ខាងបន្ទប់ពេទ្យសត្វ,បន្ទប់កម្មករ,ពោង, កន្លែងបង្ហូរលាមក កាក សំណល់គោជ្រូក និង-ត្រៀមបាញ់ថ្នាំសំលាប់មេរោគនៅថ្ងៃស្អែកនេះ ។ ព្រមទាំងចុះពិនិត្យ កសិដ្ឋាន គង់ សែន ភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ៖-មេមាន ៣៨រោង =២.៤០០ក្បាល-ជ្រូកសាច់៣០រោង=២១.០០០ក្បាល-និងបានធ្វើការផ្សព្វផ្សាយ ប្រកាសស្តីពីការគ្រប់គ្រងកសិដ្ឋាន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម