ថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះត្រួតពិនិត្យកន្លែងចិញ្ចឹមទាពង ណែនាំអំពីអនាម័យ និងបាញ់ថ្នាំសម្លាប់មេរោគនៅភូមិត្រពាំងគ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងចុះត្រួតពិនិត្យអនាម័យ និងបាញ់ថ្នាំសម្លាប់មេរោគនៅទីសត្តឃាតក្រុងកំពង់ឆ្នាំង ដើម្បីពង្រឹងការចិញ្ចឹមទាពង និងម្ចាស់ទីសត្តឃាតអោយមានប្រុងប្រយ៍ត្ន និងការពារ ប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ទៅដល់អ្នកបរិភោគ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម