ថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំចសំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុករលាប្អៀរ បានចុះពិនិត្យមើលការលក់ដូរមាន់ស្រែតាមកិច្ចសន្យា របស់សមាជិកបណ្ដុំអាជីវកម្មប្រស្និបផលិតមាន់ស្រែ នៅឃុំប្រស្និប ព្រមទាំងបានចុះពិនិត្យ និងណែនាំការចិញ្ចឹមមាន់ស្រែរបស់ក្រុមផលិតនៅភូមិទឹកល្អក់ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណង៖-ដើម្បីស្រង់របាការណ៏ចំណូលចំណាយពីការលក់មាន់ស្រែរបស់សមាជិកបណ្តុំ និងពង្រឹងការចិញ្ចឹមមាន់ស្រែរបស់ក្រុមផលិត ដែលគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម