ថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានសហការជាមួយសហគមន៍នេសាទស្វាយរំពារ ដោយប្រើប្រាស់កំលាំងសរុប ៤នាក់ មធ្យោបាយកាណូត១គ្រឿងបានចុះប្រតិបត្តិការបង្ក្រាបបទល្មើស ជលផលក្នុងរដូវបើកនេសាទចំនួន១ មុខ ព្រួញ ដោយប្រទះឃើញបទល្មើសនេសាទ ឆក់ត្រីនៅចំណុចបឹងផ្សោត ភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ក្នុងនោះសមត្ថកិច្ចយើងបានឯកភាពគ្នាឃាត់ខ្លួនជនល្មើសចំនួន១នាក់ និងដកហូតវត្ថុតាងបញ្ជូនមកតុលាការរួមមាន៖ -បាឡាស្មាច់ភ្ជាប់ម៉ាស៊ីនចំនួន១គ្រឿង-អាំងវាក់ទ័រចំនួន១គ្រឿង ដងឆក់១គ្រឿង និងអាគុយ១គ្រឿង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម