ថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយលោក ជិន ប៊ុនរិទ្ធ ទីប្រឹក្សាគ្រប់គ្រងកម្មវិធីថ្នាក់ខេត្ត បានចុះពិនិត្យការដាំបន្លែ ដោយប្រើប្រព័ន្ធដំណក់ទឹក (Dripping System) និង ផ្លាស្ទិកគំរបរង (Plastic Mulching) ដែលឆ្លើយតបនឹងវិធីសាស្ត្របន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនប្រាក់ចំណូល នៅភូមិត្រពាំងក្រពើរ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយ១. ជួបសម្ភាសន៍កសិករម្ចាស់ចំការ និងពិនិត្យការអនុវត្តផ្ទាល់ របស់សមាជិកបណ្តុំផលិតបន្លែ រៀបចំដោយមន្ទីរ និង២. ជួបសម្ភាសន៍កសិករម្ចាស់ចំការ និងពិនិត្យការអនុវត្តផ្ទាល់ របស់សមាជិកបណ្តុំផលិតបន្លែ រៀបចំដោយមន្ទីរ និងសមាគមន៍នាងកង្រី (ថវិកា នៃសកម្មភាពជាដៃគូរវាងមន្ទីរ និងអង្គការហាយហ្វើកម្ពុជា ក្នុងគោលបំណង៖ -ពិនិត្យ និងតាមដានភាពរីកចម្រើននៃការអនុវត្តផែនការអាជីវកម្មរបស់ពួកគេ, -ពិនិត្យបញ្ហាជួបប្រទះ និងជួយផ្តល់ដោះស្រាយបឋម, ព្រមទាំងយកពត៌មានជូនការិយាល័យជំនាញ និងមន្ទីរ ធ្វើការអន្តរាគមឲ្យទាន់ពេលវេលា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម