មាតិកា
ចុះប្រតិបត្តិការបង្រ្កាបបទល្មេីស ជលផលក្នុងរដូវបេីកនេសាទ​នៅចំណុច​ដង​ទន្លេសាប​ មុខភូមិកំពង់ព្រះថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១២ កុម្ភៈ ២០១៩
199

ថ្ងៃចន្ទ ០៧កើត ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានសហការជាមួយ ការិយាល័យនីតិកម្ម និងវិវាទ នៃនាយកដ្ឋានកិច្ចការរដ្ឋបាល​ និង​និតិកម្ម​ ,អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង​ និងខាងជេីងបឹងទន្លេសាបដោយប្រេីប្រាស់កំលាំងសរុប ១៥នាក់ មធ្យោបាយកាណូត៣គ្រឿងបានចុះប្រតិបត្តិការបង្រ្កាបបទល្មេីស ជលផលក្នុងរដូវបេីកនេសាទចំនួន១មុខព្រួញដោយ បានធ្វេីការចុះរុះរើនិងបំផ្លាញចោ​លសម្រាស់​នៅចំណុច​ដង​ទន្លេសាប​ មុខភូមិកំពង់ព្រះ​ ឃុំឆ្នុកទ្រូ​ ស្រុកបរិបូណ៌ ជាលទ្ធផល៖ -សម្រាស់ចំនួន​ ៦​ ដុំ​ ស្មេី​ ៥៧៦​ ម៉ែត្រការ៉េ​ ,មែកឈេីសម្រាស់១០០០​ មែក(ដឹកចាក់ក្នុងកន្លែងអភិរក្ស​ ២​ ស្ទួន)​ ,បង្គោលឫស្សី:​ ៧០​ ដេីម​ ,ខ្សែចង:​ ១៣០​​ ម៉ែត្រ​ ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter