ថ្ងៃច័ន្ទ ៧កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដឹកនាំដោយ កញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរ ១. ចុះពិនិត្យការដាំបន្លែ ដោយប្រើប្រព័ន្ធដំណក់ទឹក (Dripping System) និង ផ្លាស្ទិកគំរបរង (Plastic Mulching) ដែលឆ្លើយតបនឹងវិធីសាស្រ្តបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងបង្កើនប្រាក់ចំណូល នៅ ភូមិរលាំង, រ៉ា និងភូមិមាលា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។២. សំណេះសំណាល និងចែកសម្ភារៈ (គ្រាប់ពូជ, សំណាញ់ទ្រើង, ប្រព័ន្ធដំណក់ទឹក និងផ្លាស្ទិកគំរបរង ដល់សមាជិកក្រុមផលិតបន្លែបែបអាជីវកម្មចំនួន ១៨គ្រួសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។ (កិច្ចសន្យាជួលសេវាអ្នកខាងក្រៅ គឺអង្គការពន្លឺកុមារ)ក្នុងគោលបំណង៖ ក. ពិនិត្យ និងតាមដានភាពរីកចម្រើននៃការអនុវត្តផែនការអាជីវកម្មរបស់ពួកគេ។ខ. ពិនិត្យបញ្ហាជួបប្រទះ និងផ្តល់អនុសាសន៍កែលម្អឲ្យទាន់ពេលវេលា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម