ថ្ងៃចន្ទ ១៤កើត ខែមាយ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុករលាប្អៀរ ក្រុមការងារផ្នែកទីផ្សារ ថ្នាក់ខេត្ត និងភ្នាក់ងារផ្សព្វកសិកម្មឃុំ បានចុះជួបសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ដែលអនុវត្តតាមបច្ចេកទេសចិញ្ចឹមឆ្លើយតបនឹងវិធីសាស្ត្របន្ដទៅនឹងការបម្រែបម្រួលអាកាសធាតុ ដើម្បីបង្កើនប្រាក់ចំណូល ដោយ១/ជួបប្រជុំរវាងអ្នកផ្គត់ផ្គង់ពូជមាន់អយុ ២១ថ្ងៃជមួយនិងសមាជិកបណ្ដុំអជីវកម្ម នៅភូមិព្រៃសំពៅ ឃុំប្រស្និប ស្រុករលាប្អៀរ មានចំនួនអ្នកចូលរួម ១៩នាក់ ស្រី ១៤នាក់។ ២/ ឃុំជើងគ្រាវ ជួបប្រជុំផ្សព្វផ្សាយពីបច្ចកទេសផ្សំចំណី ដោយមានសហការណ៍ជាមួយក្រុមហ៊ុនអង្គ ហ្គ្រោននៅភូមិ ទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ មានសមាជិកចូលរួម ១៦នាក់ ស្រី ៨នាក់ និង៣/ ចុះពិនិត្យទីកន្លែងភ្ញាស់កូនមាន់របស់កសិករ ឈ្មោះ ឌួង ឈុនលី នៅភូមិ ត្រពាំផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ។រៀបចំដោយមន្ទីរកសិកម្ម( ថវិកានៃសកម្មភាពរវាងមន្ទីរកសិកម្មនិងអង្គការពន្លឺកុមារ) ។* ក្នុងគោលបំណង៖ ក+ ពិភាក្សានិងចចារតម្លៃពូជមាន់អាយុ២១ថ្ងៃនិងចុះកិច្ចសន្យា ខ+ ពិនិត្យភាពរីកចំរើននៃការអនុវត្តផែនការអាជីវកម្មរបស់ពួកគេ និងគ+ ពិនិត្យរាល់បញ្ហាជួបប្រទះនិង ជួយផ្ដល់ដំណោះស្រាយបឋម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម