មាតិកា
ការចុះបង្ក្រាបបទល្មេីសនេសាទរបាំងសាច់អួនក្រឡាញឹក នៅភូមិក្រមាល់ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៩ កុម្ភៈ ២០១៩
216

 ថ្ងៃចន្ទ ១៤កើត ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានសហការជាមួយសហគមន៍នេសាទប្រឡាយមាស,  អន្លង់កញ្ចុះ,  ក្រង់ផ្តិល  និងផ្លូវទូក  មានកម្លាំងសរុបចំនួន២៥ នាក់ ( ជ ផ ០៩ , ស ហ ១៦ ) មធ្យោបាយបាឡាស្មាច់ ០៨គ្រឿង បានចុះបង្ក្រាបបទល្មេីសនេសាទរបាំងសាច់អួនក្រឡាញឹក នៅចំណុច    ចុងព្រែកក្រមាល់  ភូមិក្រមាល់ ឃំុប្រឡាយមាស ស្រុកកំពង់លែង ក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញចោលនៅនឹងកន្លែង ជាលទ្ធផល៖ -របាំងសាច់អួនចំនួន០៨កន្លែងស្មេីនឹង ១៦០០ម ,លូសាច់អួនចំនួន២៤មាត់,បង្គោលចំនួន១០៥០ដេីម, និងចាក់ព្រលែងត្រីចំរុះចនួន ២០គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter