ថ្ងៃពុធ ១រោច ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានចុះបង្រ្កាបបទល្មេីសរបាំងសាច់អួនក្រឡាញឹក ដោយប្រើប្រាស់កំលាំងសរុប៣នាក់ មធ្យោបាយកាណូត ១គ្រឿង នៅចំណុច ព្រែកអ្នកតាស្នែង ឃុំ ឆ្នុកទ្រូ ស្រុកបរិបូណ៌ ក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញចោលនៅនឹងកន្លែង ជាលទ្ធផល៖ -របាំងសាច់អួនចំនួន០៤កន្លែងស្មេីនឹង៣០០ម,លូសាច់អួន ចំនួន៤មាត់, បង្គោលចំនួន២៥០ដេីម, និងបានចាក់ព្រលែងត្រីចំរុះ ២០គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម