ថ្ងៃចន្ទ ៦រោចខែមាឃឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ការិយាល័យនីតិកម្មកសិកម្ម បានសហការណ៏ជាមួយនាយកដ្ឋាននិតីកម្មកសិកម្មដែលដឹកនាំដោយលោក ឯម ពីសី ប្រធានការិយាល័យផែនការនិងកិច្ចសហប្រតិបត្តិការអន្តរជាតិចុះធ្វេីអធិការកិច្ចជីកសិកម្មនិងថ្នាំកសិកម្ម ចំនួន៥ដេប៉ូនៅស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ជាលទ្ធផលឃើញថា ៤ដេប៉ូលក់បានល្អតាមបច្ចេកទេសនិង ០១ដេប៉ូលក់ថ្នាំកសិកម្មជាភាសារបរទេស ហើយក្រុមការងារបានធ្វេីកិច្ចសន្យាកែតម្រូវបពា្ឈប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម