ថ្ងៃអង្គារ ៧រោចខែមាឃឆ្នាំចសំរឹទ្ឋិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក លៀង ដេត អនុប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម បានចូលរួមវេទិកាលេីកកម្ពស់ការយល់ដឹងជាសាធារណៈស្តីពីហានិភ័យនៃគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត ក្រោមអធិបតីភាព លោក ឌុច សំអាង នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានការចូលរួមមកពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៏ជនបទ មន្ទីរសុខាភិបាល ក្រុមប្រឹក្សាមេលំ ប្រជាពលរដ្ឋនិងសិស្សានុសិស្ស សរុបចំនួន២១៥នាក់ ស្រី១៦០នាក់ នៅវត្តទួលរកា ភូមិទួលរកា ឃុំមេលំ ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង ដែលឧបត្ថម្ភដោយកាកបាទក្រហមហ្វាំងឡង់ដ៏ ក្នុងគោលបំណង៖ ពង្រឹងការយល់ដឹងពីផលប៉ះពាល់ និងវិធានការ ការពារពេលជួបគ្រោះរាំងស្ងួតដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្ស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម