មាតិកា
មហាសន្និបាតប្រចាំឆ្នាំ២០១៨លើកទី៣ របស់សហគមន៍កសិកម្មក្រាំងលាវអណ្ដូងប្រេងថ្មីស្ថិតនៅឃុំក្រាំងលាវថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០១៩
152

ថ្ងៃពុធ​ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចូលរួម មហាសន្និបាតប្រចាំឆ្នាំ២០១៨លើកទី៣ របស់សហគមន៍កសិកម្មក្រាំងលាវអណ្ដូងប្រេងថ្មីស្ថិតនៅក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានសមាជិកចូលរួមចំនួន ១៥៣ស្រី ៦៣នាក់ ក្នុងគោលបំណង៖ ដើម្បីផ្សព្វផ្សាយឆ្លុះបញ្ចាំងលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងផែនការឆ្នាំ២០១៩ របស់សហគមន៏កសិកម្មក្រាំងលាងអណ្តូងប្រេងថ្មី។

ចំនួនអ្នកចូលទស្សនា
Flag Counter