មាតិកា
ចុះបង្ក្រាបបទល្មើសនេសាទចំណុចព្រែកស្តីដកគង ឃុំសំរោងសែននិង ព្រែកប្រលិច ឃុំពាមឆ្កោកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៨ កុម្ភៈ ២០១៩
141

ថ្ងៃពុធ ៨រោច ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានសហការជាមួយសហគមន៏នសាទ ស្វារំពារ , អន្លង់មេត្រីសែនជយ័ និង ពាមពពេជ ដែលដឹកនាំដោយលោក លី ឡា នាយខណ្ឌជលផល ដោយប្រើកំលាំង២២នាក់ និងកាណូត៥គ្រឿង ចុះបង្ក្រាបបទល្មើសនេសាទចំណុចព្រែកស្តីដកគង  ឃុំសំរោងសែននិង ព្រែកប្រលិច ឃុំពាមឆ្កោក យើងបានឯកភាពគ្នារុះរើនិងបំផ្លាញចោលនៅនឹងកន្លែងបានលទ្ធផលដូចខាងក្រោម៖​  -រុះរើបំផ្លាញចោលសម្រាស់ ១៧កន្លែងស្មើ ១២៥០ម៉ែត្រការ៉េ  , មែកសម្រាស់ ២២៥០មែក , បង្គោល ១៧០ដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter