មាតិកា
ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩
ចេញ​ផ្សាយ ០១ មីនា ២០១៩
183

ថ្ងៃព្រហស្បតិ៍ ០៩រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ក្រោមការដឹកនាំប្រជុំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពីខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល)ព្រមទាំងការិយាល័យចំណុះមន្ទីរសរុបចំនួន៦០នាក់ ក្នុងគោលបំណង:-ផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំខែកុម្ភៈដែលសំរេចបាន ព្រមទាំងបញ្ហាប្រឈមតាមបណ្តាខណ្ឌនិងការិយាល័យ លើកទិសដៅបន្តសម្រាប់ខែបន្ទាប់ នៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។

ចំនួនអ្នកចូលទស្សនា
Flag Counter