មាតិកា
ប្រជុំបូកសរុបលទ្ធផលនិងពិភាក្សាលើការលក់ដូររបស់ផ្សារសហគមន៏កសិកម្មខេត្តកំពង់ឆ្នាំងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០១ មីនា ២០១៩
227

ថ្ងៃសុក្រ ១០រោចខែមាឃ  ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនិងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានសហការណ៏ជាមួយសមាគមសហករណ៏កម្ពុជា(CAC) ប្រជុំបូកសរុបលទ្ធផលនិងពិភាក្សាលើការលក់ដូររបស់ផ្សារសហគមន៏កសិកម្មខេត្តកំពង់ឆ្នាំងដែលមានអ្នកចូលរួមពីគណៈកម្មការបណ្តាញសហគមន៏កសិកម្មខេត្តកំពង់ឆ្នាំងចំនួនសរុប១០នាក់ នៅការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្ ក្នុងគោលបំណង៖ -ពិនិត្យរបាយការណ៏វឌ្ឍនភាពដែលសម្រេចបានរបស់ផ្សារសហគមន៏កសិកម្ម -ពិភាក្សានិងដោះស្រាយបញ្ហាប្រឈម និងរៀបចំផែនការសកម្មភាពរបស់ផ្សារសហគមន៏កសិម្មសម្រាប់អនុវត្តខែបន្ទាប់ ជាលទ្ធផលឃើញថាការបង្កើតផ្សារសហគមន៏កសិកម្មនេះឡើង ធ្វើអោយសហគមន៏កសិកម្មក្នុងខេត្តកំពង់ឆ្នាំងមានលទ្ធភាពលក់ផលិតផលរបស់ខ្លួនបានច្រើនប្រសើរជាងមុនដែលកន្លងមកពេលផលិត ផលិតផលបានអត់ដឹងយកលក់នៅកន្លែងណា និងមានអតិជនច្រើនទាំងក្នុង និងក្រៅខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter