ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម បានសហការជាមួយនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម ក្រោមការឧបត្ថម្ភថវិកាពីអង្គារCAVAC បានធ្វេីទស្សន:កិច្ចស្រែបង្ហាញពូជស្រូវខា១៥នៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូណ៍ ដែលមានកសិករចូលរួមសរុបចំនួន ២៣នាក់ ស្រី ៦នាក់ ក្នុងគោលបំណងៈ
១-ណែនាំកសិករអោយស្គាល់សក្តានុពលរបស់ពូជស្រូវខា១៥
២-ណែនាំកសិករអោយធ្វេីការដាំដុះតាមបទដ្ឋានបច្ចេកទេស ចំណាយតិចទទួលបានទិន្នផលខ្ពស់
៣-អោយកសិករដាំដុះពូជស្រូវដែលមានគុណភាពនិងសមស្របទៅនឹងតម្រូវការទីផ្សារ ដោយអនុវត្តន៍តាមការណែនាំបច្ចេកទេស និងមានការវាស់ស្ទង់ទិន្នផល ស្រែបង្ហាញនេះទទួលបានទិន្នផលមធ្យម ៤៩១៤គ.ក្រ/ហ.ត ដែលធ្វេីអោយកសិករដែលបានចូលរួម មានការពេញចិត្ត ដោយនឹងយកទៅធ្វេីការដាំដុះនៅរដូវក្រោយៗទៀត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម