ថ្ងៃសុក្រ ១០រោច ខែមាឃឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយការិយាល័យធម្មការនិងសាសនាក្រុងកំពង់ឆ្នាំងបានចុះណែនាំផ្សព្វផ្សាយដល់អាជីវករពិឃាតគោ(គោដុត)នៅក្រុងកំពង់ឆ្នាំងបានចំនួន ០៤កន្លែង ស្ដីពីច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ និងសារាចរណែនាំស្ដីពីការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលលើការធ្វើអាជីវកម្មសត្វមានជីវិត របស់ក្រសួងធម្មការ និងសាសនា៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម