មាតិកា
ប្រជុំពិភាក្សាស្តីពីការផលិតស្រូវប្រាំងតាមកិច្ចសន្យាឆ្នាំ២០១៩-​២០២០នៅទំនប់២០ឧសភា ឃុំមេលំថ្ងៃទី​០៥​ ខែមីនា​ ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៥ មីនា ២០១៩
146

ថ្ងៃអង្គារ​ ១៤រោច​ ខែមាឃ​ សំរិទ្ធិស័ក​ ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី​០៥​ ខែមីនា​ ឆ្នាំ២០១៩​ ​លោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានប្រជុំពិភាក្សាស្តីពីការផលិតស្រូវប្រាំងតាមកិច្ចសន្យាឆ្នាំ២០១៩-​២០២០ ជាមួយអង្គការ​ CAVAC ក្រុមហ៊ុន​ AMRU. Rice និងតំណាងសហគមន៍​ ប្រេីប្រាស់ទឹក​ ២០ឧសភា​ នៅទំនប់២០ឧសភា ឃុំមេលំ​ ស្រុកបរិបូណ៌​ ​ខេត្តកំពង់ឆ្នាំង​ ។ ជាលទ្ធផលទទួលបានដូចខាងក្រោមៈ
១-បានព្រមព្រាងគ្នាធ្វេីសាកល្បងលេីផ្ទៃដី​ ៥០ហិកតា
២-ឯកភាពគ្នាក្នុងតម្លៃទីផ្សារសេរី​ និងតម្លៃបន្ថែម​ ៤០រៀង/គ.ក្រ
៣-ពូជនិងជី​ នឹងចរចារជាមួយក្រុមហ៊ុន​។ ចំពោះកិច្ចសន្យា​ និងឯកសារលំអិត​ នឹងពិភាក្សាគ្នាបន្តទៀតនៅបំណាច់ខែមីនា​ ខាងមុខ​ ។ ដោយឡែកនីតិវិធីផ្សេងៗទៀត​ នឹងធ្វេីជាជំហានៗ​ រហូតបញ្ចប់អោយបានមុនពេលអនុវត្តន៍ការដាំដុះ​ ។

ចំនួនអ្នកចូលទស្សនា
Flag Counter