ថ្ងៃអង្គារ ១៤រោច ខែមាឃ សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ចាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានដឹកនាំសហគមន៍កសិកម្ម ចំនួន៩សហគមន័ទៅចូលរួមក្នុងវេទិកាប្រកួតប្រជែងសហគមន៍កសិម្មឆ្នើម ប្រចាំឆ្នាំ២០១៩ នៅអគ្គនាយកដ្ឋាកសិកម្ម ក្រោមអធិបតីភាពឯឧត្តម ម៉ម អំណត់ រដ្ឋលេខាធិកានៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានសហគមន៍ចូលរួមចំនួន១២០សហគមន៍ មកពី២៥រាជធានីខេត្ត ជាលទ្ធផលសហគមន៏ខេត្តកំពង់ឆ្នាំង ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតប្រជែងសហគមន៍កសិកម្មឆ្នើមទូទាំងប្រទេសឆ្នាំ២០១៩។។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម