មាតិកា
ទិវាផ្សព្វផ្សាយនិងចែករំលែក ស្តីពី ការអនុវត្តបច្ចេកទេសដាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២១ មីនា ២០១៩
215

 ថ្ងៃពុធ  ១៥ កេីត  ខែផល្គុន  ឆ្នាំច  សំរឹទ្ធិស័ក  ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩  មន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្តកំពង់ឆ្នាំង  ដឹកនាំដោយ  កញ្ញា  ហេង  គឹមស្រៀង  អនុប្រធានមន្ទីរ  រួមជាមួយលោកជិន  ប៊ុនរឹទ្ធិ  ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី  បានចូលរួមទិវាផ្សព្វផ្សាយនិងចែករំលែក  ស្តីពី  ការអនុវត្តបច្ចេកទេសដាំបន្លែដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ  ដែលជាកិច្ចសហារជាមួយអង្គការពន្លឺកុមារ  ក្រោមការឧបត្ថម្ភថវិកានៃកម្មវិធី  ASPIRE នៅភូមិរលាំង  ឃុំត្បែងខ្ពស់  ស្រុកសាមគ្គីមានជ័យ  ដែលមានកសិករចូលរួមសរុបចំនួន  ៦៤នាក់  ស្រី  ៣៦នាក់  ក្នុងគោលបំណងៈ១-ផ្សព្វផ្សាយនិងចែករំលែកបទពិសោធន៍អំពីលទ្ធផលនៃការអុវត្តការដាំបន្លែកន្លងមក  ជាមួយអង្គការពន្លឺកុមារ ២-បង្ហាញអំពីភាពខុសគ្នានៃការដាំតាមទម្លាប់និងតាមការណែនាំបច្ចេកទេស  ៣-ការវិភាគ សេដ្ឋកិច្ចនៃការធ្វេីផលិតកម្មបន្លែ៤-ណែនាំកសិករអោយយល់ដឹងអំពីកា រស្វែងរកឧបករណ៍និងសម្ភារសម្រាប់ធ្វេីផលិតកម្ម  ។ ជាមួយនេះដែរក៏មានការចែករំលែកបទពិសោធន៍រវាងកសិករនិងកសិករ  សម្រាប់ការអនុវត្តរដូវបន្ទាប់  ។ ជារួមតាមលទ្ធផលនៃការអនុវត្ត  កសិករទទួលបាននូវបទពិសោធន៍ច្រេីន  ធ្វេីអោយការដាំដះុទទួលបានផលខ្ពស់  ចំណេញច្រេីន  សប្បាយរីករាយ  ដោយនឹងបន្តដាំដុះជាមួយនឹងការពង្រីកទំហំផលិតកម្ម  នារដូវបន្តបន្ទាប់  ។

ចំនួនអ្នកចូលទស្សនា
Flag Counter