ថ្ងៃសុក្រ ២រោច ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្ម បានសហការណ៏ជាមួយសមាគមន៏សហករណ៏កម្ពុជា(CAC) ប្រជុំបណ្តាញអាជីវកម្មសហគមន៏កសិកម្ម ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដោយលោកបណ្ឌិត វង្ស សារិនដា នាយកសមាគមន៏សហករណ៏ម្ពុជា( CAC) និងលោក Hady Senider ជានាយកសហព័ន្ធសហករណ៏រ៉ៃអៃសិនអាល្លឺម៉ង់(German Cooperative and Raffeisen Confederation-DGRV) ដែលមានអ្នកចូលរួមពីសមាជិកបណ្តាញចំនួន៤១សហគមន៏កសិកម្ម ក្នុងគោលបំណង៖ ក-បង្ហាញរបាយការណ៏វឌ្ឍនភាព និងហិរញ្ញវត្ថុឆ្នាំ២០១៨របស់បណ្តាញ ខ-ផ្សព្វផ្សាយពីគោលការណ៏ឥណទាន គ-បង្កើនភាគហ៊ុនសម្រាប់ពង្រីកផ្សារសហគមន៏ និងអនុម៍តសាងសង់អគារទីផ្សារសហគមន៏កសិកម្ម ឃ-ពិភាក្សាពីដំណើរការគ្រប់គ្រងផ្សារសហគមន៏កសិកម្ម និងរៀបចំគោលការណ៏ផ្សារសហគមន៏ ង-ពិភាក្សាការលក់ផលិតផលទៅបណ្តាខេត្តផ្សេងៗ តាមរយៈផ្សារសហគមន៏កសិកម្ម ច-ពិភាក្សាការចងបណ្តាញ សហការស្វែងរកទីផ្សារនៅតាមបណ្តាខេត្តនានា និងភ្នំពេញ ជ-ការរៀបចំការងារហិរញ្ញវត្ថុរបស់បណ្តាញឡើងវិញ និងបញ្ហាផ្សេងៗ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម