មាតិកា
ការចុះពិនិត្យ និងវាយតម្លៃបញ្ចប់គម្រោងបង្កើនផលិតបន្លែនៅស្រុកកំពង់ត្រាច និងកសិករចិញ្ចឹមមាន់របស់គម្រោង 2KR នៅស្រុករលាប្អៀរថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៦ មេសា ២០១៩
250

 ថ្ងៃសុក្រ ១កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម អំណត់ និងសហការី ដែលអមដំណើរដោយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានចុះពិនិត្យ និងវាយតម្លៃបញ្ចប់គម្រោងបង្កើនផលិតបន្លែ នៅរដូវវស្សាដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករ និងអាហាររូបត្ថម្ភនៃគម្រោងសន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ នៅក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច និងភូមិត្រពាំងខ្ទុំ ឃុំឈូកស ស្រុកកំពង់ត្រឡាច និង បានចុះពិនិត្យ និងសំណេះសំណាលជាមួយកសិករចិញ្ចឹមមាន់របស់គម្រោង 2KR ១-កសិករ ជង ឆៃលី ភូមិវាលស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ គាត់មាន់ -មេ១០០ក្បាល -បា២០ក្បាល -សាច់២០០ក្បាល  -កូន១០០ក្បាល និងស៊ុត ២២សំបុក  ជាមធ្យមចំណេញ ២៥០$-៣០០$/ខែ ។ ២-កសិករ កង សម្បត្តិ ភូមិត្រពាំងក្រវាន់ ឃុំស្រែថ្មី ស្រុករលារប្អៀរ គាត់មាន់ ៖ -មេ៧០ក្បាល -បា២០ក្បាល -សាច់៣០ក្បាល  -កូន២០០ក្បាល - ស៊ុត ១៥០ក្រាប់ ជាមធ្យមប្រាក់ចំណេញ ១៨០$-២០០$/ខែ។

ចំនួនអ្នកចូលទស្សនា
Flag Counter