មាតិកា
ចុះពិនិត្យ ការផ្ដល់ពូជមាន់អាយុ២១ថ្ងៃតាមកិច្ចសន្យារបស់សមាជិកបណ្ដុំអាជីវកម្មប្រស្និបនិងពិនិត្យទីតាំងជ្រើរើសសមាជិកដែលមានសក្ដានុពលនិងស្ម័ក្រចិត្តចូលជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់នៅឃុំក្រាំងលាវថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៤ មេសា ២០១៩
211

ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មន្ត្រីការិយាល័យកសិកម្មស្រុករលាប្អៀរបានសហការណ៏ជាមួយ ១/លោកសៀង សុភាន់ ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំប្រស្និបបានចុះពិនិត្យ ការផ្ដល់ពូជមាន់អាយុ២១ថ្ងៃតាមកិច្ចសន្យារបស់សមាជិកបណ្ដុំអាជីវកម្មប្រស្និបផលិតមាន់ស្រែ ដល់មសាជិកចំនួន៥គ្រួសារ បានទទួលកូនមាន់អាយុ២១ថ្ងៃចំនួន៣០៧ក្បាល។ បូកយោងសប្ដាហ៍មុន ចំនួនគ្រសារដែលដាក់មាន់ចិញ្ចឹមមាន២២គ្រួសារនៃចនួនគ្រួសារសរុប៣៩ គ្រួសារ ចំនួនមាន់១៣០១ក្បាល និង ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំក្រាំងលាវ  បានចុះពិនិត្យទីតាំងជ្រើរើសសមាជិកដែលមានសក្ដានុពលនិងស្ម័ក្រចិត្តចូលជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់នាពេលខាងមុខ ។ ក្នុងគោលបំណង* ដំណើរការចិញ្ចឹមតាមលក្ខណ:បច្ចេកទេសដែលបន្សាំទៅនឹងការបម្រែបម្រួលអាកាសធាតុ និងចុះកិច្ចសន្យា ឆ្លើយតបទៅនិងកម្មវិធី * កាត់បន្ថយការឈឺ ងាប់នៃដំណើរការចិញ្ចឹមមាន់ * ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter