មាតិកា
សិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយសកម្មភាពគម្រោងការកសាងភាពធន់ និងការរៀបចំត្រៀមបង្ការនិងគ្រោះមហន្តរាយ នៅតាមសហគមន៍និងសាលារៀនថ្ងៃទី២៦ មេសា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៨ មេសា ២០១៩
175

ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៦ មេសា ឆ្នាំ២០១៩ មន្ត្រីការិយាល័យកសិកម្មស្រុករលាប្អៀរ បានចូលរួមសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយសកម្មភាពគម្រោងការកសាងភាពធន់ និងការរៀបចំត្រៀមបង្ការនិងគ្រោះមហន្តរាយ នៅតាមសហគមន៍និងសាលារៀនដំណាក់កាលទី២ ដល់សាលារៀន សហគមន៍ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ស្ថិតនៅបរិវេណសាលាបឋមសិក្សា ត្រពាំងអំពិល ភូមិត្រពាំងអំពិល ឃុំប្រស្នឹប ស្រុករលាប្អៀរ ដែលមានអ្នកចូលរួមដូចជា តំណាងមន្ទីរអប់រំ ការ.អប់រំស្រុក ការិយាល័យកសិកម្មស្រុក គណៈកម្មការទ្រទ្រង់សាលា ក្រុមប្រឹក្សាឃុំ លោកគ្រូអ្នកគ្រូ សរុប ៣២នាក់ ស្រី១០នាក់ ដែលរៀបចំដោយអង្កការ ការីតាសខេមបូឌា (Caritas Cambodia)។ សិក្ខាសាលានេះមានគោលបំណងដូចខាងក្រោម៖ 
១/ដើម្បីផ្ដល់ឲ្យអ្នកចូលរួមបានស្គាល់ និងបង្កើតឪកាសទំនាក់ទំនងជាមួយអង្កការការីតាសកម្ពុជានិងម្ចាស់ជំនួយ ព្រមទាំងយល់ដឹងពីគម្រោងកសាងភាពធន់ និងការត្រៀមរៀបចំគ្រោៈមហន្តរាយ នៅដហគមន៍និងសាលារៀន 
២/ ដើម្បីពង្រឹងសមត្ថភាព និងត្រៀមបង្ការគ្រោះភ័យនៃគ្រោះមហន្តរាយដោយធម្មជាតិ នៅតាមឃុំ និងសហគមន៍ព្រមទាំងសាលារៀនគោលដៅ ។

ចំនួនអ្នកចូលទស្សនា
Flag Counter