មាតិកា
ចុះពិនិត្យការផ្ដល់ពូជមាន់ ទីតាំងចិញ្ចឹមមាន់និងជ្រើសរើសកសិករស្ម័ក្រចិត្ត និងការចិញ្ចឹមមាន់របស់សមាជិកបណ្ដុំអាជីវកម្មនិងសមាជិកក្រុមផលិតថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០១ ឧសភា ២០១៩
445

ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មន្ត្រីការិយាល័យកសិកម្មស្រុករលាប្អៀរបានសហការណ៏ជាមួយ-លោក សៀង សុភាន់ ភ្នាក់ងារផ្សព្វផ្សាយសិកម្មឃុំប្រស្និបបានចុះពិនិត្យការផ្ដល់ពូជមាន់អាយុ២១ថ្ងៃតាមកិច្ចសន្យារបស់បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ ប្រស្និបផលិតមាន់ស្រែចំនួន៤១៥ក្បាលដល់សមាជិកបណ្ដុំចំនួន ៩គ្រួសារ បូយោង គ្រួសារដែលបានដាក់មាន់ចំនួន ៣១គ្រួសារក្នុងចំណោមសមាជិក៣៩គ្រួសារ  ចំនួនមាន់មាន ១៧១៨ក្បាល។ -ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំបន្ទាយព្រាល បានចុះពិនិត្យទីតាំងចិញ្ចឹមមាន់និងជ្រើសរើសកសិករស្ម័ក្រចិត្តចូលជាសមាជិកបណ្ដុំ នៅភូមិ ព្រាល និងភូមិផ្លូវគោ។-ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំគោកបន្ទាយបានចុះត្រួតពិនិត្យការចិញ្ចឹមមាន់របស់សមាជិកបណ្ដុំអាជីវកម្មនិងសមាជិកក្រុមផលិត និងបាននែនាំពិវិធីសាស្ត្រថែទាំមាន់នារដូវក្ដៅ។ ក្នុងគោលបំណង៖* ដើម្បីអោយដំណើការចិញ្ចឹមមាន់តាមលក្ខណ: បច្ចេកទេសដែលបន្សាំទៅនិងការបម្រែបម្រួលអាកាសធាតុ កាត់បន្ថយកាឈឺងាប់ និង* ដើម្បីបង្កើនប្រាក់ចណូលក្នុងគ្រួសារ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។

ចំនួនអ្នកចូលទស្សនា
Flag Counter