មាតិកា
ប្រជុំពង្រឹងការទទួលខុសត្រូវលើការឈូស ពង្រាបដីស្រែប្រាំង របស់បងប្អូនប្រជាពលរដ្ឋនៅ សាលា ស្រុកកំពង់លែងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៨ ឧសភា ២០១៩
235

 ថ្ងៃច័ន្ទ ០៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានចូលរួមប្រជុំពង្រឹងការទទួលខុសត្រូវលើការឈូស ពង្រាបដីស្រែប្រាំង របស់បងប្អូនប្រជាពលរដ្ឋនៅ សាលា ស្រុកកំពង់លែងក្រោមអធិបតីភាពដោយ ឯកឧត្តម អៀងវុធ អភិបាលរងខេត្តកំពង់ឆ្នាំង​ និង លោកប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ។ ក្នុងនោះអង្គប្រជុំបានដាក់ចេញនូវគោលការណ៍  ៥  ចំណុចសម្រាប់ឲ្យមេការ  និងម្ចាស់ត្រាក់ទ័រគោរពតាមៈ  
  ១.មេការគ្រប់គ្រងតាមចំណុចនិមួយៗដែលបានស្នេីសុំនៅតាមបណ្តា ឃុំ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ករណីបាត់បង់ព្រៃលិចទឹកនៅក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ។ 
  ២.ក្នុងករណី ចង់ឲ្យត្រាក់ទ័រទៅធ្វេីសកម្មភាពពីតំបន់មួយទៅតំបន់មួយត្រូវជូនដំណឹងដល់អាជ្ញាធរ  នឹងសមត្ថកិច្ចពាក់ព័ន្ធ។   
  ៣.មិនអនុញ្ញាតឲ្យធ្វេីសកម្មភាពនៅតំបន់ណា ដែល ក្រុមចម្រុះមិនបានចុះទៅពិនិត្យ។   
  ៤.ត្រាក់ទ័រដែលបានចូលមកធ្វេី សកម្មភាពត្រូវមានស្លាកលេខសម្គាល់។      
  ៥.លក្ខ័ណដែលម្ចាស់ត្រាក់ទ័រអាច នាំត្រាក់ទ័រមកពាក់ស្លាក់លេខបានលុះត្រាតែក្រុមការងារបានចុះពិនិត្យសំណេីដែលម្ចាស់ត្រាក់ទ័រស្នេីសុំរួចរាល់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter