ថ្ងៃអង្គារ៍ ៤កើត ខែពិសាខឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ អ្នកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលព្រមទាំងមន្ត្រី បានចុះផ្សព្វផ្សាយ និងធ្វើជីវសុវត្ថិភាពដល់កសិដ្ឋានចិញ្ចឹមជ្រូក១កន្លែង នៅភូមិអូរូង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ដោយបានធ្វើការណែនាំដល់ម្ចាស់សត្វ អោយធ្វើអនាម័យជាប្រចាំ ដែលមានឈ្មោះ ចាន់ ម៉ាលី ភេទប្រុស ដែលមានមេ ៣៦ក្បាល. បា ២ក្បាល. សាច់ ១២៣ក្បាល. សរុប ១៦១ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម