មាតិកា
ចុះផ្សព្វផ្សាយស្តីពីបច្ចេកទេសប្រពលវប្បកម្មដំណាំស្រូវថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៩ ឧសភា ២០១៩
162

ថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការណ៍ជាមួយអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្រោះអន្តរជាតិ(FIDR) បានចុះផ្សព្វផ្សាយស្តីពីបច្ចេកទេសប្រពលវប្បកម្មដំណាំស្រូវដល់ភូមិក្នុងឃុំគោលដៅដូចខាងក្រោម៖ ភូមិត្រពាំងក្របៅជើង មានកសិករអ្នកចូលរួមចំនួន២៣នាក់ ស្រី១៩នាក់ កសិករបង្គោល២នាក់ និងសមាជិកភូមិ១នាក់ ភូមិត្រពាំងក្របៅត្បូង មានកសិករអ្នកចូលរួមចំនួន២២នាក់ ស្រី២១នាក់ កសិករបង្គោល៣នាក់។ គោលបំណងនៃវគ្គផ្សព្វផ្សាយគឺ
+ជម្រុញបង្កើនផលិតកម្មស្បៀងតាមរយះការអនុវត្ត ប-វ-ស
+បង្កើនទំនុកចិត្ត ភាពជឿជាក់ និងពង្រឹងលើការអនុវត្តបច្ចេកទេស ប-វ-ស អោយកាន់តែទូលំទូលាយនៅក្នុងតំបន់គោលដៅ។ ក្រៅពីនេះមន្រ្តីការិយាល័យបានធ្វើការផ្សព្វផ្សាយបន្ថែមអំពីបច្ចេកទេសនៃការប្រើប្រាស់ជី និងការប្រើប្រាស់និងផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំពុល។

ចំនួនអ្នកចូលទស្សនា
Flag Counter