ថ្ងៃព្រហស្បតិ៍ ៦កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម បានបេីកវគ្គបណ្តុះបណ្តាលស្តីពីការកត់ត្រាទៅលេីផលិតកម្មគ្រាប់ពូជស្រូវ ដែលសម្របសម្រួលដោយគម្រោងជម្រុញផលិតកម្ម និងការប្រេីប្រាស់គ្រាប់ពូជស្រូវ(RSPP) មានសមាជិកសហគមន៍ចូលរួមចំនួន ២២នាក់ ស្រី ២១នាក់ នៅសហគមន៍អញ្ចាញរូងសម័ថ្មី ឃុំអញ្ចញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ វគ្គបណ្តុះបណ្តាលនេះក្នុងគោលបំណងអោយកសិករដែលសហការជាមួយគម្រោងក្នុងការផលិតពូជស្រូវ យល់ដឹងពីការកត់ត្រាចំណូលចំណាយ ដេីម្បីបង្កេីនបរិមាណពូជស្រូវ ប្រកបដោយគុណភាព និងប្រាក់ចំណូលគ្រួសារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម