មាតិកា
ចុះពិនិត្យការផ្គត់ផ្គង់ពូជមាន់តាមកិច្ចសន្យារបស់បណ្ដុំអាជីវកម្ម ប្រស្និបថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១១ ឧសភា ២០១៩
191

ថ្ងៃសុក្រ ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុករលាប្អៀរបានសហការណ៏ជាមួយ លោក សៀង សុភាន់ ភ្នាក់ងារផ្សព្វផ្សាយឃុំប្រស្និបចុះពិនិត្យការផ្គត់ផ្គង់ពូជមាន់តាមកិច្ចសន្យារបស់បណ្ដុំអាជីវកម្ម ប្រស្និបផលិតមាន់ស្រែចំនួន២៦០ក្បាលដល់សមាជិកចំនួន៤គ្រួសារបូកយោងខែមុន គ្រួសារដែលដាក់មាន់ចិញ្ចឹមមានចំនួន៣៥ គ្រសារក្នុងចំណោមសមាជិកសរុប៣៩គ្រួសារ ចំនួនមាន់សរុប១៩៧៨ក្បាល។និងចុះពិនិត្យដំណើការចិញ្ចឹមផងដែរក្នុងគោលបំណង
១/ការចិញ្ចឹមតាមលក្ខណៈបច្ចេកទេសបន្ដទៅនឹងការបម្រែបម្រួលអាកាសធាតុនិងតាមកិច្ចសន្យាឆ្លើយតបទៅនិងកម្មវិធី
២/ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ជពិសេសសមាជិកស្ត្រី។

ចំនួនអ្នកចូលទស្សនា
Flag Counter