មាតិកា
ចុះបង្ក្រាបបទល្មេីសនេសាទរបាំងស្បៃមុង នៅ ចំណុច ជ្រោយបបុស ភូមិកណ្តាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៧ ឧសភា ២០១៩
276

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កម្លាំងសរុបចំនួន៣នាក់  មធ្យោបាយបាឡាស្មាច់ ០១គ្រឿង ចុះបង្ក្រាបបទល្មេីសនេសាទរបាំងស្បៃមុង នៅ ចំណុច ជ្រោយបបុស  ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង  រុះរើបំផ្លាញចោល របាំងស្បៃមុង ៣ កន្លែងស្មេី១០០ម ,លូស្បៃមុង ៤មាត់បង្គោល ៥០ ដេីម,លែងត្រី១០គក្រ  ។

ចំនួនអ្នកចូលទស្សនា
Flag Counter