ថ្ងៃព្រហស្បតិ៍ ៥រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសាភា ឆ្នាំ២០១៩ កងរាជអាវុធហត្ថផ្ទៃប្រទេសនិងកងរាជអាវុធហត្ថស្រុកបរុបូរណ៍បានចាប់ឃាត់រថយន្ត១គ្រឿងម៉ាក់Hyundai ភ្លៅ៥ ពាក់ស្លាកលេខព្រះសីហនុ3A-7290 នៅចំណុចភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ក្រោយធ្វើការត្រួតពិនិត្យជាក់ស្ដែងពិនិត្យឃើញបង្គោលគ្រាក់ចំនួន៤០ដើមនិងសរសរជ្រុងចំនួន១៤៧ដើម ស្មើរ ១៣ម៉ែត្រត្រីគុណ០៣៦ មធ្យោបាយ និងវត្ថុតាងត្រូវប្រគល់ជូនខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងចាត់ការតាមនិតិវិធីច្បាប់ស្ដីពីព្រៃឈើ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម