ថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំឯកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុករលាប្អៀរ បានសហការណ៏ជាមួយភ្នាក់ងារផ្សព្វផ្សាយសិកម្មឃុំប្រស្នឹបបានចុះជួបប្រជុំបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ ចាស់ នៅភូមិព្រៃសំពៅ ឃុំប្រស្និប និងត្រួតពិនិត្យការផ្គត់ផ្គង់ពូជមាន់តាមកិច្ចសន្យារបស់បណ្ដុំជំហានទី៣ចំនួន៣០០ក្បាលដល់សមាជិកចំនួន៦គ្រួសារបូកយោងសប្ដាហ៍មុនសមាជិកដែលបានដាក់មាន់ចិញ្ចឹមចំនួន១៥គ្រួសារក្នុងចំណោមសមាជិក៤៦គ្រួសារ។ចំនួនមាន់៧៤០ក្បាល។ក្នុងគោលបំណង៖+ ត្រួតពិនិត្យវត្តនភាពដំណើការចិញ្ចឹមរបស់សមាជិកនិងបញ្ចូលសមាជិកថ្មី និង ការចិញ្ចឹមអនុវត្តតាមលក្ខណៈបច្ចេកទេសបន្សាំទៅនិងការបម្រែបម្រួលអាកាសធាតុនិងចិញ្ចឹមតាកិច្ចសន្យាដើម្បីបង្កើនប្រាក់ចំណូល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម