ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ការិយាល័យនីតិកម្មកសិកម្មខេត្តកំពង់ឆ្នាំងបានសហការជាមួយនាយកដ្ឋាននីតិកម្មកសិកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារប្រកាសស្ដីពីគោលការណ៍ណែនាំសម្រាប់ស្លាកសញ្ញាព័ត៌មាន និងគំរូស្លាកសញ្ញាព័ត៌មាននៃថ្នាំកសិកម្មក្នុងគោលបំណង៖ -កាត់បន្ថយការប្រើប្រាស់ថ្នាំ និងជីកសិកម្មខុសច្បាប់ -កំណត់មុខសញ្ញាបំផ្លាញដំណាំ និងវិធានការ -ផលប៉ះពាល់ពីការប្រើប្រាស់ថ្នាំកសិកម្ម និងកាត់បន្ថយហានិភ័យដែលបង្កដោយការប្រើប្រាស់ថ្នាំកសិកម្ម ជីកសិកម្មដើម្បីផលប្រយោជន៍របស់កសិករ ។អង្គសិក្ខានេះដោយមានការចូលរួមក្រោមអធិបតីភាពឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកភុំ រ៉ាប្រធាននាយកដ្ឋានីតិកម្មកសិកម្ម អនុប្រធានមន្ទីរ មន្រ្តី និងអាជីវករចំនួន ១០២នាក់ ស្រី៣២នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម