ថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៩ មន្ត្រីការិយាល័យកសិកម្មស្រុករលាប្អៀរនិងភ្នាក់ងាផ្សព្វផ្សាយឃុំអណ្ដងស្នាយ បានចុះជួបប្រជុំនិងចុះពិនិត្យការដាំបន្តរបស់សមាជិកបណ្ដុំអាជីវកម្ផលិតបន្លែសុវត្ថិភាពនៅភូមិត្រពាំក្រពើ ឃុំទឹកហូតដែលមានកសិករចូលរួម២៩នាក់ស្រី១២នាក់។ ក្នុងគោលបំណង ត្រួតពិនិត្យលើការអនុវត្តបច្ចេកទេសដាំបន្លែ, ការកត់ត្រាចំណូលចំណាយ និងរៀបផែនការដាំបន្ត ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម