មាតិកា
ចុះប្រតិបត្តិការ រុះរើរបាំងសាច់អួនក្រឡាញឹក នៅចំណុចព្រែកក្រពើនិងត្រួតពិនិត្យ ទប់ស្កាត់បទល្មេីសកាប់រាន ឈូសឆាយដីព្រៃលិចទឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៧ មិថុនា ២០១៩
193

 ថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រើប្រាសកម្លាំងសរុបចំនួន៥នាក់ មធ្យោបាយកាណូត១គ្រឿង  បានចុះប្រតិបត្តិការ រុះរើរបាំងសាច់អួនក្រឡាញឹក នៅចំណុចព្រែកក្រពើ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ចំនួន ០៦ កន្លែង ប្រវែង៣០០ ម៉ែត្រ លូ ០៦ មាត់ បង្គោល ២៥០ ដើម និងបានលែងត្រីចម្រុះទៅក្នងធម្មជាតិវិញចំនួន២០គីឡូក្រាមនិង បានចុះត្រួតពិនិត្យ  ទប់ស្កាត់បទល្មេីសកាប់រាន  ឈូសឆាយដីព្រៃលិចទឹក  និងបានដកបង្គោលព្រំដីដែលជនល្មើសបានបោះនៅលេីដែននេសាទស្ថិតក្នុងភូមិកង្កែប  ឃុំច្រណូក  ស្រុកកំពង់លងបានចំនួន ២០ដើម។

ចំនួនអ្នកចូលទស្សនា
Flag Counter