មាតិកា
ពិធីចែកស្រូវពូជសែនក្រអូបក្រោមអធិបតីភាពសម្ដេចចៅហ្វាវាំង គង់ សំអុលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១២ មិថុនា ២០១៩
246

ថ្ងៃអង្គារ ៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ សម្ដេចចៅហ្វាវាំង គង់  សំអុល ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង  អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន ៣៨៨ គ្រួសសារ ក្នុងស្រុកបរិបូណ៌ មកពី ៣៧ភូមិ លើ ៧ឃុំ ក្នុងពិធីចែកស្រូវពូជសែនក្រអូប ដល់កសិករ ៣៨៨ មកពី ឃុំ អញ្ចាញរូង ឃុំពេជចង្វារ ឃុំចក ឃុំពពេល ឃុំខុនរ៉ង ឃុំផ្សារ និងពន្លៃ ដែលអមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង និងជាប្រធានក្រុមការងារចុះជួយស្រុកបរិបូណ៌ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពងឆ្នាំង ឯកឧត្តម ប៉ែន សំបូរ ទីប្រឹក្សាសម្តេចចៅហ្វាវាំង  និងមានការចូលរួមពីក្រុមប្រឹក្សាស្រុក អភិបាលស្តីទី អភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរកសិកម្មខេត្ត មន្ទីរអង្គភាព ជំុវិញខេត្ត ស្រុកបរិបូណ៌ មេភូមិ និងប្រជាកសិករប្រមាណ ៣៨៨ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter