មាតិកា
កម្មវិធីចុះហត្ថលេខា របស់សហគមន៏កសិកម្មចំនួន០៥សហគមន៏ជាមួយក្រុមហ៊ុន អេកូ អេហ្គ្រី ខូ អិលធីឌីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៣ មិថុនា ២០១៩
870

ថ្ងៃពុធ ១០កើត ខែជេស្ឋ  ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្ម  បានចូលរួមកម្មវិធីចុះហត្ថលេខា របស់សហគមន៏កសិកម្មចំនួន០៥សហគមន៏នៃគម្រោង"ពង្រឹងសង្វាក់ផលិតកម្មកសិកម្មនិងសន្តិសុខស្បៀងតាមរយៈការកសាងសមត្ថភាពសហគមន៏កសិកម្មនៅកម្ពុជា" ជាមួយក្រុមហ៊ុន អេកូ អេហ្គ្រី ខូ អិលធីឌី កិច្ចសន្យាផលិតកម្មកសិកម្ម ស្តីអំពីការផលិត  និងការផ្គត់ផ្គង់ បន្លែ ផ្លែឈើស្រស់អនុវត្តន៏តាមស្តង់ដារកសិកម្មល្អ(GAP) ដែលរៀបចំដោយសមាគមន៏សហករណ៏កម្ពុជា(CAC) និងមានអ្នកចូលរួមចំនួន៣០នាក់ នៅសហគមន៏កសិកម្មស្វាយមានជ័យស្ត្រីអភិវឌ្ឍន៏ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ក្នុងគោលបំណង: -ដើម្បីស្វែងយល់ខ្សែសង្វាក់ផលិតកម្មកសិកម្ម  ការធ្វើអជីវកម្ម(ទិញ-លក់) និងវិធីសាស្ត្រ ធ្វើការជាមួយវិស័យឯកជន ដើម្បីបង្កើនផលិតភាពកសិកម្ម និងទទួលបានតម្លៃខ្ពស់នៅទីផ្សារ។ -សហគមន៏កសិកម្មដែលបានធ្វើកិច្ចសន្យាអាចស្វែងយល់ពីវិធីសាស្ត្រជោគជ័យ និងយន្តការរបស់សហគមន៏កសិកម្មក្នុងការជម្រុញគាំទ្រផលិតកម្មកសិកម្ម ការគ្រប់គ្រងសហគមន៏កសិកម្ម ក្រុមត្រួតពិនិត្យគុណភាពផលិតផលកសិកម្ម និងបង្កើតឳកាសហិរញប្បទាន។

ចំនួនអ្នកចូលទស្សនា
Flag Counter