មាតិកា
វគ្គបណ្តុះបណ្តាលស្តីពីអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២០ មិថុនា ២០១៩
194
ថ្ងៃពុធ ០២រោច ខែជេដ្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំងបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជឆ្នាំ២០១៩ ដែលរៀចបំឡើងក្រសួងផែនការ សហការណ៏ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមន្ទីរផែនការខេត្តកំពង់ឆ្នាំង។ អ្នកចូលរួមសរុប១៤នាក់ ស្រី៣នាក់។ ក្នងគោលបំណង៖
        -ពន្លឿនផលិត និងប្រើប្រាស់ទិន្នន័យលម្អិតដែលមានគុណភាពខ្ពស់លើការវាស់វែងអំពីបច្ចេកទេស សេដ្ឋកិច្ច សង្គម និងបរិស្ថាន របស់គ្រួសារកសិកម្ម។
        -ធ្វើបច្ចុប្បនភាពទិន្នន័យ អំពីរចនាសម្ព័ន្ធ សមាសធាតុ និងលទ្ធផលចុងក្រោយនៃវិស័យកសិកម្ម។ ទិន្នន័យស្ថិតិជាមូលដ្ឋានគ្រិះសម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រង និងថែរក្សាធនធានធម្មជាតិ។
 -បច្ចុប្បនភាពទិន្នន័យជំរឿនកសិកម្ម ដើម្បីចងក្រងទិន្នន័យស្ថិតិសេដ្ឋកិច្ច សង្គមកិច្ច ដែលមានគុណភាពអាចជឿទុកចិត្តបាន ដើម្បីបំពេញតម្រូវការប្រើប្រាស់ទិន្នន័យស្ថិតិកសិកម្មរបស់ក្រសួង ស្ថាប័ន អង្គការជាតិ និងអន្តរជាតិនានា ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចកិច្ច សង្គមកិច្ចកម្ពុជា យុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ផែនការមេសម្រាប់វិស័យកសិកម្ម ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (តម្លៃបន្ថែមកសិកម្ម និងកសិឧស្សហកម្ម) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ (SDG2,5)។
-ពន្លឿនផលិត និងប្រើប្រាស់ទិន្នន័យលម្អិតដែលមានគុណភាពខ្ពស់លើការវាស់វែងអំពីបច្ចេកទេស សេដ្ឋកិច្ច សង្គម និងបរិស្ថាន របស់គ្រួសារកសិកម្ម។
-ធ្វើបច្ចុប្បនភាពទិន្នន័យ អំពីរចនាសម្ព័ន្ធ សមាសធាតុ និងលទ្ធផលចុងក្រោយនៃវិស័យកសិកម្ម។ ទិន្នន័យស្ថិតិជាមូលដ្ឋានគ្រិះសម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រង និងថែរក្សាធនធានធម្មជាតិ។
ចំនួនអ្នកចូលទស្សនា
Flag Counter