ថ្ងៃចន្ទ ៧រោចខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រុមការងារគម្រោង RSPP ថ្នាក់ជាតិបានចុះមកខេត្តកំពង់ឆ្នាំងជាមួយសកម្មភាពដូចខាងក្រោមៈ
១-ផ្តល់សម្ភារសម្រាប់បញ្ជាក់គុណភាពគ្រាប់ពូជរួមមាន ជញ្ជីងថ្លឹងគ្រាប់ពូជ ១គ្រ ក្តារសម្រាប់ពិនិត្យគ្រាប់ពូជស្រូវ ១គ្រ រួមជាមួយសម្ភារមួយចំនួនទៀត។
២-ចុះទៅណែនាំគណៈកម្មការសហគមន៍កសិកម្មអញ្ចាញរូងសម័យថ្មី អំពីការរៀបចំស្រែសម្រាប់ការបណ្តុះបណ្តាល និងផ្តល់ពូជស្រូវជូនសហគមន៍ សម្រាប់ការអនុវត្តផ្ទាល់ ដែលមានអ្នកចូលរួមចំនួន៦នាក់ ស្រី ៦នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម