ថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានកសហការគណៈបញ្ជាការឯកភាពស្រុកកំពង់លែង ប្រើប្រាស់កម្លាំងសរុប១៩នាក់ មធ្យោបាយកាណូត៥គ្រឿង រុះរើរបាំងសាច់់អួនក្រឡាញឹក នៅចំណុចវាលភក់ ឃំុផ្លូវទូក បានចំនួនបាំង១២កន្លែង ស្មើនឹង៧៥០ម៉ែត្រ លូ១៥គ្រឿង បង្គោល៤៥០ដើម និងបានលែងត្រីទៅក្នុងធម្មជាតិវិញចំនួន១០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម