មាតិកា
វេទិកាបណ្តុំអាជីវកម្មចិញ្ចឹមមាន់ភាគីពាក់ព័ន្ធនៅភូមិស្រែវាល ឃុំក្រាំងលាវថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៦ មិថុនា ២០១៩
157

ថ្ងៃអង្គារ ៨រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីការិយាល័យកសិកម្មស្រុករលាប្អៀរ បានសហការណ៍ជាមួយលោកឡុង វណ្ណារ៉ា ទីប្រឹក្សាផ្នែកទីផ្សារ និងអាជ្ញាឃុំរៀបចំវេទិកាបណ្តុំអាជីវកម្មចិញ្ចឹមមាន់រវាងក្រុមអ្នកផលិតជាមួយ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម,អ្នកផ្គត់ផ្គង់ពូជមាន់អាយុ២១ថ្ងៃ,ឈ្មួញអ្នកប្រមូលទិញមាន់សាច់រស់និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅភូមិស្រែវាល ឃុំក្រាំងលាវ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ដែលមានចំនួនអ្នកចូលរួមសរុប៦០នាក់ ស្រី៤០នាក់(សមាជិកបណ្ដុំចំនួន៤៧នាក់ ស្រី៣៩នាក់)។ ក្នុងគោលបំណង បង្កើតផែនការអាជីវកម្ម និង អភិវឌ្ឍន៍យុទ្ធសាស្ត្រទីផ្សារ ជាលទ្ធផលទទួលបានកិច្ចសន្យារវាងអ្នកលក់ និងអ្នកទិញ ចំនួន៣កិច្ចសន្យា។

ចំនួនអ្នកចូលទស្សនា
Flag Counter