ថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្មខេត្តកំពង់ឆ្នាំង និងមន្ត្រី បានសហការណ៏ជាមួយក្រុមហ៊ុនHaptagon Education and information Co.,Ltd ប្រជុំផ្សព្វផ្សាយពីគោលគំនិតសហគមន៏កសិកម្ម ដែលក្រោមអធិបតីភាពដោយ លោក គង់ ពិសិដ្ឋ ប្រធានការិយាល័យចុះបញ្ជីសហភាព សហព័ន្ធនិងសហគមន៏កសិកម្ម នៃនាយកដ្ឋានអភិវឌ្ឍន៏សហគមន៏កសិកម្មនិងក្រុមប្រឹក្សាឃុំស្វាយ ដល់កសិករនៅភូមិត្រពាំងបួន ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមចំនួន៣៥នាក់ និងការគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយះក្រុមហ៊ុន Hased Agriculture Trading Co.,Ltd ក្នុងគោលបំណង៖ -អោយប្រជាកសិករយល់ច្បាស់ពីគុណសម្បត្តិ និងគុណវិបត្តិនៃការបង្កើតសហគមន៏កសិកម្ម និងចង់បង្កើតសហគមន៏កសិកម្មផលិតស្ករត្នោតបែបបច្ចេកវិទ្យាទំនើបដល់ប្រជាកសិករ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម