ថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងសហការជាមួយមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង និងរដ្ឋបាលក្រុងកំពង់ឆ្នាំង បានដំណើរការរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០១៩របស់ខេត្តកំពង់ឆ្នាំង នៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំងស្ថិនក្នុងភូមិទី៨ សង្កាត់ខ្សាមក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឈូរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ដែលមានព្រះសង្ឃ០៧អង្គនិមន្តមកពី០៧វត្តដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិតិ្តយសមានឯឧត្តមអភិបាលរងខេត្ត លោកអភិបាល/អភិបាលរងក្រុង ស្រុកលោកលោកស្រីប្រធាន/អនុប្រធានមន្ទីរ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងមានការអញ្ជើញចូលរួមសមាជិកសមាជិកាអង្គពិធីមាន លោកលោកស្រីនាងកញ្ញា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធក្នុងក្រុង និងខេត្តកំពង់ឆ្នាំង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមប្រឹក្សាសង្កាត់ មន្ត្រីភូមិ និងប្រជាពលរដ្ឋមានប្រមាណជាង៥០០នាក់ជាលទ្ធផលសម្រេចដាំកូនឈើបានចំនួន១២០០ដើម ក្នុងនោះក្រញូង៣០០ដើម បេង៣០០ដើម ធ្នង់៣០០ដើម នាងនួន៣០០ដើម និងដាំតាមរបងសាលាក្នុងបរិវេណសាលាចំនួន៥០ដើម និងតាមដងផ្លូវក្នុងខេត្តចំនួន៣៩ដើម សរុបចំនួន១២៨៩ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម